Materials

គោលការណ៍គ្រឹះនៃខ្យល់ ក្នុងស្ថាបត្យកម្មធម្មជាតិ





    ទស្សនៈបង្កើតស្ថាបត្យកម្ម គឺជាបញ្ហាចោទក្នុងពេលបច្ចុប្បន្ន ដែលវាទាក់ទងទៅនឹង
ការរៀបចំទឹក ដីឲ្យបានល្អ និងការអភិវឌ្ឍន៍ធម្មជាតិ ពិសេសគឺខ្យល់ និងពន្លឺ។ ចំណែកខ្យល់ដែលបក់ឆ្លងកាត់អគារវិញ បង្កើតបានជាតំបន់សម្ពាធខ្ពស់នៅកន្លែងមុខខ្យល់ ហើយនិងសម្ពាធទាបនៅផ្នែកច្រកចេញនៃខ្យល់។ សម្ពាធខ្យល់គឺខុសគ្នាធំបំផុតនៅពេលដែលទិសខ្យល់ បក់ កាត់កែងនឹងអគារ។

ចលនារបស់ខ្យល់ ៖ ជាទូទៅគឺខ្យល់ដែលមានសម្ពាធខ្ពស់គឺធ្វើដំណើរទៅរកតំបន់ខ្យល់សម្ពាធទាប។សម្រាប់អគារការបើក ច្រកចូល គឺដាក់នៅពីមុខខ្យល់នៃអគារ រីឯច្រកចេញ គឺដាក់នៅផ្នែកច្រកចេញរបស់ខ្យល់នៃអគារ ដែលប្រសិទ្ធិភាពគឺ៖

– ច្រកចូល គឺត្រូវដាក់ក្បែរក្រោម ឬពាក់កណ្តាលនៃជញ្ជាំង នោះច្រកចេញគឺត្រូវដាក់នៅផ្នែក ខាងលើនៃជញ្ជាំង។
– ល្បឿនខ្យល់អតិបរមាគឺនៅពេលដែលច្រកចេញធំជាងច្រកចូលនៃខ្យល់
– ខ្យល់បរិសុទ្ធអប្បរមាដែលគួរទទួលបានគឺមានកំរិតពី ២.៥ ទៅ៧.៥លីត្រ/១វិនាទី/១នាក់
– ល្បឿនខ្យល់ ដែលធំជាង០.៨/វិនាទីគឺអាចនៅជាការរំខានដូចជាការហើរក្រដាសនៅក្នុងបន្ទប់ ទៅវិញ
– ខ្យល់ត្រជាក់ គឺត្រូវតែនាំមកទៅកាន់តំបន់ ឬកន្លែងដែលមានមនុស្សនៅ
– ខ្យល់ដែលប្រើក្នុងន័យការផ្លាស់ប្តូរខ្យល់ គឺគ្រាន់តែធ្វើអោយរត់លើក្បាល់មនុស្សតែប៉ុណ្ណោះ

ចរន្តខ្យល់ធម្មជាតិអាចផ្តល់អត្ថប្រយោជន៍ដូចជា៖
– ចរន្តខ្យល់រត់
– លុបបំបាត់កំដៅ
– លុបបំបាត់នូវក្លិនមិនល្អ

ចរន្តខ្យល់ធម្មជាតិអាចខុសគ្នាទៅតាម៖
– ល្បឿននិងទិសនៃខ្យល់
– ភាពខុសគ្នានៃសីតុណ្ហភាពខាងក្រៅ និងខាងក្នុង
– ទំហំនិងទីតាំងនៃច្រកចូលនិងច្រកចេញនៃខ្យល់
– អន្តរាគមន៍នៃបរិស្ថានជុំវិញដែលមានឥទ្ធិពលទៅលើលំហូរនៃខ្យល់។

ប្រភព៖ ភូមិអច្ឆរិយៈ

https://www.facebook.com/architecture.cambodia/




Post a Comment

0 Comments

Skip to main content